លោកត្រំាបន្តរិះគន់អតីតជំនួយការរបស់គាត់

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព អេភី (១៥.០៨.១៨ )

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា នៅថ្ងៃអង្គារនេះ បានបន្តរិះគន់លោកស្រីអូម៉ារ៉ូសា ម៉ានីហ្កូល ដែលជាអតីតជំនួយការរបស់គាត់ដោយគាត់ថែមទំាងហៅលោកស្រីដែលជាសហសេវិកមួយរូបធ្លាប់បានធ្វើការជាមួយគាត់អស់ពេលដ៏យូរថាជា ឆ្កែ ។

តាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា លោកត្រំាបានសរសេរពាក្យប្រមាថជាច្រើនប្រឆំាងនឹងលោកស្រីម៉ានីហ្កូល តាមទំព័រទ្វីដធឺរបស់គាត់នៅព្រឹកថ្ងៃអង្គារនៅពេលដែលលោកស្រីអតីតជំនួយការរបស់គាត់កំពុងតែជំរុញការបង្ហាញនូវរឿងអាស្រូវខ្លះក្នុងសេតវិមាន និងខ្សែអាត់ថតសំឡេងជាឯកសារសម្ងាត់ ។ ក្នុងឯកសារដែលលោកស្រីម៉ានីហ្កូលនឹងបង្ហាញចេញ មាននិយាយពីកំហុសរបស់លោកត្រំាផងដែរ ។

ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រំា ក៏កំពុងតែប្តឹងលោកស្រីម៉ានីហ្កូលពីបទរំលោភលើកិច្ចព្រមព្រៀងមិនបញ្ចេញព័ត៌មានសម្ងាត់ ផងដែរ ។​