គ្រូបង្រៀននៅក្នុងប្រទេសញូវសេឡិនធ្វើកូដកម្ម​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភពពី រ៉យតឺ (១៥​. ០៨.១៨)

ញូវសេឡិន៖ ទាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា គ្រូបង្រៀននៅតាមសាលានានារបស់ប្រទេសញូវសេឡិន
បាននាំគ្នាធ្វើកូដកម្មនៅថ្ងៃពុធនេះ ដើម្បីប្រឆំាងនឹងផែនការរបស់រដ្ឋាភិបាល
ដែលរៀបចំថ្លឹងថ្លែងមើលរវាងការចំណាយសាពើពន្ធរបស់រដ្ឋាភិបាល
ជាមួយនឹងការទាមទារកាន់តែច្រើនឡើង ឲ្យរដ្ឋាភិបាលបង្កើនប្រាក់បៀវត្សរ៍ របស់មន្រ្តីសាធារណៈ ។

នេះជាកូដកម្មលើកដំបូង ក្នុងរយៈពេលជាង ២០ ឆ្នំាមកនេះ ដែលគ្រូបង្រៀនបានធ្វើ ។
គ្រូបង្រៀននៅបថមសិក្សាចំនួនជិត​ ៣០.០០០ នំាគ្នាមិនចូលបង្រៀននៅថ្ងៃពុធនេះ
និងនំាគ្នាធ្វើការតវ៉ាទូទំាងប្រទេសញីវសេឡិន ។​

ការតម្លើងប្រាក់បៀវត្សរ៍នៅប្រទេសញីវសេឡិន មានលក្ខណៈយឺតបំផុត អស់ពេលជាច្រើនឆ្នំាមកហើយ
បើទោះជាតម្លៃលំនៅដ្ឋានកាន់តែឡើងថ្លៃក៏ដោយ ។​