សម្ដេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ជាង ១៥.០០០នាក់ នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តបេសកកម្មលើកទី៥៣ ក្នុងការជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង ១៥.០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន១៧ ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើនាព្រឹកថ្ងៃពុធ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលអញ្ជើញមកជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ មានចំនួន ១៥.៣៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៧ មកពីខណ្ឌឫស្សីកែវចំនួន រោងចក្រ, ខណ្ឌជ្រោយចង្វាចំនួន រោងចក្រ, ខណ្ឌព្រែកព្នៅចំនួន រោងចក្រ, និង ខណ្ឌពោធិ៍សែនជ័យចំនួន រោងចក្រ, ដែលវិនិយោគដោយជនជាតិចិនចំនួន១២, ហើយ រោងចក្រសហគ្រាសទាំងនេះ​វិនិយោគដោកូរ៉េចំនួន១, វិនិយោគដោយម៉ាឡេស៊ីចំនួន២ និវិនិយោគដោយជនជាតិខ្មែរចំនួន២ ក្នុងនោះ​​ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១២, រោងចក្រផលិតស្បែកជើងចំនួន ,រោងចក្រតម្បាញ១, រោងចក្រផលិស្រោមដៃចំនួន១ និងរោងចក្របោកគក់ចំនួន១។

ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ដែរថា តាមរយៈរោងចក្រ សហគ្រាស​ទាំងនេះ បាន បង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនងាយស្រួដល់យុវជនក្នុងការរកការងារធ្វើ ក្នុង មូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ​​​ក្នុងមូលដ្ឋាន។ បច្ចុប្បន្នរាជធានី ភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ៤.៤៥៣ មានកម្មករ និយោជិតចំនួន ៧៧២.៨៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១.៨៥៥លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦៨៨ មានកម្មករ និយោជិតចំនួន ៤០៨.២៣៤នាក់ ដែលមានប្រាក់ឈ្នួ​​សរុបជាង ៩៨០លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាចាប់តាំងពី ខែសីហា ឆ្នាំ ២០១៧រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះមានចំនួន ៥៣លើក ដែ​​មានកម្មករ កម្មការិនីសរុប ៧៣៤.០៣៧នាក់។ តាមរយៈដំណើរចុះជួបសំណេះសំណាលជាបន្តបន្ទាប់ នោះ សម្តេចតេជោ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនី ហើយក៏ធ្វើឱ្យមាន សុខដុមនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងផងដែរ។ ជាងនេះ ទៀតការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី របស់សម្ដេចតេជោ​​នាយករដ្ឋមន្ត្រី គឺក្នុងបំណងឈ្វេងយល់ពីទុក្ខលំបាករបស់កម្មករ កម្មការិនី និងដោះស្រាបញ្ហាប្រឈមរបស់ពួកគេ ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ឱ្យបានកាន់តែប្រសើរថែមទៀត៕

ដោយ ជឹម ណារី