រដ្ឋបាលរាជធានីភ្នំពេញ សាងសង់បង្គន់សាធារណៈថ្មី នៅសួនច្បារព្រះនាងប្រាជ្ញាបារមី និងតំបន់សួនច្បារច្រាំងទន្លេជ្រោយចង្វារ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកលំហែកំសាន្តនៅសួនច្បារព្រះនាងប្រាជ្ញាបារមី និងតំបន់សួនច្បារច្រាំងទន្លេជ្រោយចង្វារ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់បង្គន់សាធារណៈថ្មី ដែលមានបន្ទប់ទឹកបុរសចំនួន ១០បន្ទប់ បន្ទប់ទឹកស្រ្តីចំនួន ១០បន្ទប់ បន្ទប់ជនពិការចំនួន ១បន្ទប់ និងកន្ថោរនោមបុរសចំនួន ១៤កំប្លេរ និងបំពាក់ដោយគ្រឿងសម្ភារៈបរិក្ខារទំនើប ។