ក្រសួងការងារបង្ហាញពីការយកចិត្តទុកដាក់ផ្នែកសុខភាពនិងសុវត្តិភាពការងារជូនកម្មករនិយោជិត

វិទ្យុជាតិកម្ពុជាតិកម្ពុជា ដោយ លោកចេម ហួត

ភ្នំពេញ ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកកម្ពស់សុខភាពនិងសុវត្តិភាពការងារនៅតាមរោងចក្រសហគ្រាសដើម្បីបង្កើនបរិ យាកាសល្អនៅកន្លែងការងារឲ្យកាន់តែមានប្រសិទ្ធភាពនិងល្អប្រសើរថែមទៀត។

ថ្លែងក្រោយពិធីបើកវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិរបស់គម្រោងការងារកាន់តែប្រសើរឡើងនៅព្រឹកថ្ងៃទី១៤សីហានៅសណ្ឋាគារសាន់វ៉េ ឯកឧត្តម ឡេង តុង ទីប្រឹក្សាអមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថាក្រុមអធិការការងារនឹងចុះទៅតាមរោងចក្រសហគ្រាសនានាដើម្បីផ្សព្វផ្សាយអប់រំអំពីសិទ្ធិសេរីភាពលក្ខខណ្ឌការងារនិងសុវត្តិភាពការងារដល់កម្មករនិយោជិតនិងថៅកែរោងចក្រដើម្បីបញ្ជៀសនូវវិវាទនិងហិង្សាផ្សេងៗនៅកន្លែងធ្វើការ។

ឯកឧត្តមបន្តថា ការចុះអធិការកិច្ចតាមរោងចក្រនេះ ព្រមទាំងការបើកវក្គបណ្តុះបណ្តាលជាមួយអ្នកពាក់ព័ន្ធនេះ និងជួយជំរុញឲ្យគ្រប់ភាគីចូលរួមលើកកម្ពស់សុខភាពនិងសុវត្តិភាពការងារនៅតាមរោងចក្រសហគ្រាសកាន់តែល្អប្រសើរ។ផែនការនេះធ្វើឡើងតាមរយៈការបើកវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិរបស់គម្រោងការងារកាន់តែប្រសើរឡើងរបស់អង្គការពលកម្មអន្តរជាតិខាងការងារដែលមានរយៈពេល១ឆ្នាំកន្លះ៕