ក្រុមប្រឹក្សាធម្មនុញ និងគ.ជ.ប បញ្ចប់ការទទួលពាក្យបណ្តឹងតវ៉ាលើលទ្ធផលបណ្តោះអាសន្តនៃការបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត 

ភ្នំពេញ៖  ក្រុមប្រឹក្សាធម្មនុញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បបញ្ចប់​ការ​ទទួល​ពាក្យបណ្តឹងតវ៉ាលើលទ្ធផលបណ្តោះអាសន្តនៃការបោះឆ្នោត ជាលទ្ធផលមិនមានគណបក្សនយោបាយ​​ណាមួយបាន​ដាក់​ពាក្យបណ្តឹងដោយផ្ទាល់ឡើយ។

          នៅថ្ងៃទី១៤ខែសីហានេះ ក្រុមប្រឹក្សាធម្មនុញបានជម្រាបជួនឯកឧត្តម ប្រធានគណៈកម្មាធិការជាតិរៀប​​ចំការបោះឆ្នោតថា  ក្នុងរយៈពេល៧២ម៉ោងក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្តនៃការបោះឆ្នោតកាលពីថ្ងៃទី១១ ខែសីហាឆ្នាំ ២០១៨មក គ..ប និងក្រុមប្រឹក្សាធម្មនុញពុំទទួលបានពាក្យបណ្តឹងតវ៉ាដោយផ្ទាល់ ជាលាយលក្ខណ៍អក្សរបស់គណបក្សនយោបាយដែលមានឈ្មោះបោះឆ្នោតនោះទេ។

ការជូនដំណឹង​នេះ ដើម្បីឲ្យប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជ្រាបជាដំណឹង និងអនុវត្តន៍បន្តភារកិច្ច​​ដែលមានចែងក្នុងច្បាប់។

សូមបញ្ជាក់ថា តាមការគ្រោងទុកនៅថ្ងៃទី១៥ ខែសីហាស្អែកនេះ គជបនឹងប្រកាសលទ្ធផលផ្លូវការ​​នៃការ​​បោះឆ្នោត​​នីតិ​កាល​ទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ជាផ្លូវកា៕