ចិនស្វាគមន៍ការតែងតាំងលោកស្រី បាសឺឡេត ធ្វើជាប្រធានសិទ្ធិមនុស្ស អ.ស.ប

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ — អ្នកនំាពាក្យក្រសួងការបរទេសចិន លោក លូ កាង ( Lu kang ) បាននិយាយពីថ្ងៃចន្ទថា ប្រទេស ចិនស្វាគមន៍ការតែងតាំងលោកស្រី មីសែល បាសឺឡេត ( Michelle Bachelet ) ជាស្នងការជាន់ខ្ពស់ អ.ស.ប សម្រាប់សិទ្ធិមនុស្ស ហើយត្រៀមខ្លួនធ្វើការជាមួយលោកស្រី លើការអភិវឌ្ឍសិទ្ធិមនុស្សអន្តរជាតិ ។
មហាសន្និបាត អ.ស.ប កាលពីថ្ងៃសុក្រ បានអនុម័តយល់ព្រមលើការតែងតាំងអតីតប្រធានាធិបតី ប្រទេសស៊ីលី ធ្វើជាប្រធានសិទ្ធិមនុស្ស អ.ស.ប នាពេលខាងមុខនេះ ។

លោកស្រី បាសឺឡេត នឹងជំនួសអ្នកការទូតហ្សកដានី លោក ជេត រ៉ាអាដ អាល់ហ៊ូស្សេន ( Zeid Ra´ ad al Hussein ) ហើយនឹងចាប់ផ្តើមអាណត្តិ៤ឆ្នាំរបស់លោកស្រី ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ហើយនឹងចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។

លោក លូ ​បាននិយាយថា ប្រទេសចិនសង្ឃឹមនឹងជឿជាក់ថា បន្ទាប់ពីការចូលកាន់តំណែង លោក ស្រី បាសឺឡេត នឹងធ្វើការនៅក្នុងលក្ខណមួយដែលត្រឹមត្រូវ, មិនលំអៀងនិងមិនរើសអើង,ធ្វើការជំរុញទៅមុខដែលមានតុល្យភាពសិទ្ធិនយោបាយស៊ីវិល, សិទ្ធិសង្គមនិងវប្បធម៌ក៏ដូចជាសិទ្ធិអភិវវឌ្ឍ ព្រមទាំងធ្វើឱ្យប្រសើរថែមទៀត ការអភិបាលសិទ្ធិមនុស្សជាសកល ។

លោក លូ បាននិយាយថា ប្រទេសចិនបានគាំទ្រជានិច្ចដល់ស្នងការជាន់ខ្ពស់ និងការិយាល័យនេះ ដែលធ្វើការស្របទៅតាមអំណាចនឹងត្រៀមខ្លួនធ្វើការជាមួយលោកស្រី បាសឺឡេត ស្តីពីសិទ្ធិមនុស្សអន្តរ ជាតិ ៕

ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)