ធនាគារពិភពលោកផ្តល់ទឹកបា្រក់ប្រមាណ៥១០លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអប់រំកម្រិតមធ្យមសិក្សានៅបង់ក្លាដែស

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃចន្ទ រដ្ឋភិបាលបង់ក្លាដែស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ហិរញ្ញ​ប្បទាន​ប្រមាណ​៥១០លានដុល្លារអាមេរិក ជាមួយធនាគារពិភពលោក ដើម្បីធ្វើឱ្យប្រសើរ​ឡើងនូវគុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធអប់រំនៅថ្នាក់មធ្យមសិក្សា នៅក្នុងប្រទេសនេះ។
អ្នកផ្តល់ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោនបាននិយាយថា ទឹកបា្រក់ទាំងនេះនឹង​ផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សដែលកំពុងសិក្សានៅទី៦ ដល់ថ្នាក់ទី១២៕

កម្មវិធីការផ្ទេរការអប់រំថ្នាក់មធ្យមសិក្សាសម្រាប់លទ្ធផល (TSER) នឹងជួយដល់កម្មវិធី​អភិវឌ្ឍន៍​អប់រំថ្នាក់មធ្យមសិក្សា របស់រដ្ឋាភិបាល (SEDP)។ វានឹងផ្តោតទៅលើការធ្វើឱ្យ​ប្រសើរ​ឡើងនូវគុណភាព និងដំណើរការនៃការអប់រំ ហើយជាពិសេស​ សិស្សស្រ្តី និងកុមារ មកពីគ្រួសារដែលមានប្រាក់ចំណូលទាប ឱ្យបញ្ចប់ការអប់រំថ្នាក់មធ្យមសិក្សា ហើយកម្មវិធីនេះ និងជួយជាប្រាក់ឧបត្ថម្ភ និងផ្តល់ដល់សាលារៀន។

លោក Rajashree Paralkar តំណាងឱ្យនាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក សម្រាប់ប្រទេសបង់ក្លាដែស ប៊ូតាន និងនេប៉ាល់ បាននិយាយថា ប្រទេសបង់ក្លាដែស ត្រូវ​បាន​ដំណើរការគួរឱ្យកត់សម្គាល់​នៅក្នុងវិស័យអប់រំនេះ ហើយបានលើកកម្ពស់ផ្នែកយេនឌ័រជា​អាទិភាពនៅ​ក្នុងការអប់រំថ្នាក់មធ្យមសិក្សា៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )