កូរ៉េខាងត្បូងនិងកូរ៉េខាងជើងយល់ព្រមបើកកិច្ចប្រជុំកំពូលនៅព្យុងយ៉ាង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (១៤.០៨.១៨)

កូរ៉េខាងជើង៖ កាលពីថ្ងៃចន្ទកូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានយល់ព្រមរៀបចំជំនួបកំពូលលើកទី ៣ រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូនចេអ៊ីននិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននៅទីក្រុងព្យុងយ៉ាងក្នុងខែកញ្ញាខាងមុខនេះ។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចចរចាថ្នាក់ជាន់ខ្ពស់រវាងភាគីទាំងពីរនៅកូរ៉េខាងជើងក្នុងព្រំប្រទល់ភូមិប៉ានម៉ុនជុម។

លោកប្រធានគណៈកម្មាធិការបង្រួបបង្រួមបង្រួបរណសិរ្សមាតុភូមិដែលដឹកនាំគណៈប្រតិភូមកពីកូរ៉េខាងជើងបានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចចរចាថាកាលវិភាគលម្អិតសម្រាប់កិច្ចប្រជុំកំពូលនេះត្រូវបានព្រមព្រៀងគ្នារួចអស់ហើយ។