សាធារណជននៅកាណាដាអំពាវនាវឲ្យអនុវត្តតឹងរឹងនូវច្បាប់គ្រប់គ្រងអាវុធ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺ ​ (១៤.០៨.១៨)

កាណាដា៖ ការកើនឡើងនូវអំពើហឹង្សាក្នុងប្រទេសកាណាដា បានជំរុញឲ្យមានការអំពាវនាវដល់រដ្ឋាភិបាល
ឲ្យអនុវត្តឲ្យបានតឹងរឹងជាទីបំផុតនូវច្បាប់គ្រប់គ្រងអាវុធ តែការអនុវត្តតឹងរឹងនូវច្បាប់នោះ
ក៏អាចបង្កឲ្យមានជាផលវិបាកផ្នែកនយោបាយផងដែរ ដោយសារក្នុងប្រទេសកាណាដា
​អ្នកមានសិទ្ធិប្រើប្រាស់កាំភ្លើងដៃមានរហូតដល់ទៅ ២ លាននាក់ ។​

យោងតាមស្ថាប័នស្ថិតិអាវុធរបស់ប្រទេសកាណាដា នៅក្នុងឆ្នំា ២០១៦ មានមនុស្សចំនួន ២២៣ នាក់
ត្រួវគេលបធ្វើឃាតដោយប្រើកាំភ្លើងដៃ​​​ ដែលជាចំនួនកើនឡើង ២៣ បើប្រៀបទៅឆ្នំា ២០១៥ ។

ការបាញ់ប្រហារដ៏អាក្រក់បំផុត ក្នុងឆ្នំា ២០១៨ នេះគឺជាការបាញ់ប្រហារដែលកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលក្នុងពេលនោះ មានមនុស្សចំនួន ៤ នាក់ ក្នុងទីក្រុង ហ្រ្វេដេរីកតន់ ស្ថិតនៅភាគខាងកើតប្រទេសកាណាដា ត្រូវបានបាញ់សម្លាប់ ។

ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍មុនការបាញ់ប្រហារនេះ ក៏មានខ្មាន់កាំភ្លើងម្នាក់បាន
បាញ់ទៅលើទីធ្លាដែលមានមនុស្សអ៊ូអរតាមផ្លូវមួយក្នុងទីក្រុងតូរ៉ុងតូ ធ្វើឲ្យមនុស្សចំនួន ២
នាក់បានស្លាប់ និង ១៣ នាក់ទៀតរងរបួស ។