គ្រោះរញ្ជួយដីក្នុងប្រទេសឥណ្ឌូនេស៊ីធ្វើឲ្យខាតបង់ជាង ៣៤០ លានដុល្លាអាមេរិក​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភពពី រ៉យតឺ (១៤.០៨.១៨)

ឥណ្ឌូនេស៊ី៖ ទាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា ការខូចខាតលើកោះរមនីយដ្ឋានឡុមបុក
របស់ប្រទេសឥណ្ឌូនេស៊ីក្រោយពីរងនូវគ្រោះរញ្ជួយដីកាលពីសប្តាហ៍កន្លងមក
ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង ៣៤០ លានដុល្លាអាមេរិក ។

អាជ្ញាធររបស់កោះទេសចរណ៍នោះ បានឲ្យដឹងកាលពីថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនោះ
បានឡើងរហូតដល់ជាង ៤៣០ នាក់ហើយ ។

ប្រជាជនជាង ៣៥០.០០០ នាក់បានរត់ភៀសចេញពីកោះនោះ ក្នុងនោះ មានទំាងទេចរបរទេសផង ។
ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរ ។
នៅថ្ងៃចន្ទនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោកយ៉ូកូ វីឌូឌូ បានទៅដល់កោះនោះ
ដែលស្ថិតនៅខាងកើតកោះទេសចរណ៍បាលី ដើម្បីពិនិត្យមើលស្ថានភាពក្រោយការរញ្ជួយដី ។​