ប្រទេសយ៉េម៉ែនធ្វើពិធីបញ្ចុះសពកុមារដែលស្លាប់ក្នុងការវាយប្រហារតាមអាកាស​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១៤.០៨.១៨)

យ៉េម៉ែន៖ យោងតាមទីភ្នាក់ងារព័ត៌មានបរទេសបានឲ្យដឹងថា អ្នកកាន់ទុក្ខរាប់ពាន់នាក់ កាលពីថ្ងៃចន្ទនេះ
បាននាំគ្នាចូលរួមក្នុងពិធីបញ្ចុះសពកុមាររាប់សឹបនាក់ ដែលត្រូវបានសម្លាប់
ក្នុងពេលមានការវាយប្រហារតាមអាកាសរបស់សម្ព័ន្ធមិត្តយោធា
ដែលដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីត ទៅលើរថយន្តក្រុងមួយ
ស្ថិតក្នុងតំបន់ភាគខាងជើងប្រទេសយ៉េម៉ែន ។

ក្នុងសកម្មភាពវាយប្រហារតាមអាកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ
ដែលត្រូវបានចាត់ទុកថាជាការវាយប្រហារដ៏ឃោរឃៅបំផុតទៅលើពលរដ្ឋស៊ីវិល ក្នុងរយៈពេល ៣
ឆ្នំានៃសង្គ្រាមក្នុងប្រទេសយ៉េម៉ែន មានកុមារចំនួន ៤០ នាក់បានស្លាប់ ។

ក្នុងពេលដែលមានការថ្កោលទោសពីមន្ត្រីសិទ្ធិមនុស្សអន្តរជាតិ និងមន្រ្តីរបស់អង្គការសហប្រជាជាតិ
ប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅតែនិយាយការពារការវាយប្រហារតាមអាកាសនេះ
ថាជាប្រតិបត្តការយោធាមួយត្រឹមត្រូវក្នុងគោលបំណងវាយប្រហារទៅលើក្រុមមេដឹកនំារបស់ពួកឧទ្ទាម ហ៊ូទី
ដែលកំពុងតែប្រយុទ្ធប្រឆំាងនឹង​រដ្ឋាភិបាលក្នុងប្រទេសយ៉េម៉ែន ។