ក្រុមអ្នកអភិរក្សលែងសត្វត្រកួតចំនួន ៧ក្បាល ចូលក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨–​ក្រោយពីការដើរល្បាតរបស់ក្រុមមន្ត្រីអភិរក្ស និងមន្ត្រីក្រសួងបរិស្ថានបានរកឃើញ សត្វត្រកួតចំនួន៧ក្បាល ដែលជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនជម្រកសត្វព្រៃសៀម ប៉ាង ក្នុងខេត្តស្ទឹងត្រែង។

​នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ក្រុមមន្ត្រីអភិរក្ស និងមន្ត្រីក្រសួងបរិស្ថាន និងក្រុម អនុវត្តន៍ច្បាប់ប្រចាំដែនជម្រកសត្វព្រៃសៀមប៉ាង បានយកសត្វត្រកួតចំនួន៧ក្បាល ដែល រឹបអូសបានពីអ្នកប្រមាញ់ និងជាប់អន្ទាក់អំឡុងពេលដើរល្បាតបានយកទៅលែងនៅក្នុងព្រៃ នៃដែនជម្រកសត្វព្រៃសៀមប៉ាង ជាទីកន្លែងដើមដែលមានសុវត្ថិភាពវិញ។

​ក្នុងឱកាសនោះក្រុមអ្នកអភិរក្សប្តេជ្ញាចិត្តថា យើងត្រូវការពារ និងអភិរក្សសត្វព្រៃ ព្រៃឈើ និងធនធានធម្មជាតិសម្រាប់អ្នកជំនាន់ក្រោយនាពេលអនាគត។ យើងទាំងអស់គ្នា រួមចំណែកក្នុងការការពារ និងអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ ដោយមិនបរិភោគ សាច់សត្វព្រៃជាអាហារឡើយ៕


ដោយ ណយ នឿន (ប្រភព៖ BirdLife International Cambodia)