ប្រទេសចិន ទប់ស្កាត់បាននូវសោកនាដកម្មដ៏ធំមួយក្នុងខេត្ត ស៊ានយ៉ាង

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភពពី រ៉យតឺ (១៣.០៨.១៨)

ចិន៖ ការសែតរបស់រដ្ឋមួយ បានរាយការណ៍នៅថ្ងៃចន្ទនេះថា ការពង្រឹងសន្តិសុខយ៉ាងតឹងរឹង នៅក្នុងខេត្ត
ស៊ានយ៉ាង ស្ថិតនៅចុងប្រទេសចិនភាគខាងលិច
បានជួយរារំាងដោយជោគជ័យនូវសោកនាដកម្មដ៏ធំធេងមួយ ​ក្នុងតំបន់នោះ ។

ប្រទេសចិនបាននិយាយថា ​ខេត្តស៊ានយ៉ាង
ជាតំបន់ដែលកំពុងទទួលរងនូវការគំរាមកំហែងយ៉ាងខ្លំាងពីក្រុមយុទ្ធជនឥស្លាម
និងក្រុមទាមទារការបំបែករដ្ឋ
ដែលកំពុងតែប៉ុនប៉ងបង្កឲ្យមានស្ថានភាពតានតឹងរវាងក្រុមជនជាតិភាគតិចវីហ្គួរ
និងក្រុមជនជាតិភាគច្រើន ហាន ដែលរស់នៅក្នុងតំបន់នោះ ។

នៅក្នុងបទវិចារណកថាចុះផ្សាយថ្មី ៗ នេះ កាសែត ក្លូបបល់ថែម របស់ប្រទេសចិន បានសរសេរថា
ការរិះគន់ទាំងឡាយ​ ថារដ្ឋាភិបាលចិនបានរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់នោះ
គឺជាការប៉ុនប៉ងបង្កឲ្យមានបញ្ហា និងបំផ្លាញស្ថេរភាព នៅក្នុងតំបន់ភាគខាងលិចនោះ ។ កាសែតនោះ
បានបញ្ជាក់ថា វត្តមានរបស់កងកម្លំាងសន្តិសុខរបស់ប្រទេស នៅក្នុងតំបន់នោះ
គឺដើម្បីរារាំងកុំឲ្យតំបន់ស៊ានយ៉ាង ក្លាយទៅជាប្រទេសស៊ីរី ឬលីប៊ី ទៀត ។​