ការផ្ទុះឃ្លាំងគ្រាប់ក្នុងប្រទេសស៊ីរី ធ្វើឲ្យមានមនុស្សរាប់សឹបអ្នកស្លាប់​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព រ៉យតឺ (១៣.០៨.១៨ )

ស៊ីរី៖ ទីភ្នាក់ងារបរទេសបានរាយការណ៍ថា ការផ្ទុះយ៉ាងខ្លំាងមួយ ក្នុងអគារស្នាក់នៅមួយកន្លែង
ដែលគេសង្ស័យថា ថាជាកន្លែងស្តុកគ្រាប់ ក្នុងរដ្ឋ អ៊ីដលីប ក្នុងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្តនេះ
បានធ្វើឲ្យមនុស្សចំនួន 39 នាក់ស្លាប់ ក្នុងនោះ មានកុមារចំនួន 12 នាក់ផង ។

ការផ្ទុះអគារ ក្នុងរដ្ឋដែលកាន់កាប់ដោយពួកឧទ្ទាម
ដែលកំពុងប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកប្រធានាធិបតី អាសាដ
កើតមាននៅក្បែរតំបន់ព្រំដែនជាមួយប្រទេសទួគី
ហើយតាមសម្តីរបស់មន្ត្រីអង្គការអ្នកសង្កេតការណ៍អន្តរជាតិ បាននិយាយថា អគារនោះមានជនស៊ីវិល
ដែលរត់ភៀសខ្លួនក្នុងពេលដែលប្រទេសស៊ីរីធ្លាក់ក្នុងសង្គ្រាមអស់រយៈពេល 7 ឆ្នំា មកនេះ
ស្នាក់នៅជាច្រើននាក់ ។​