ការកកស្ទះចរាចរនៅប្រទេសស្វីសធ្វើឲ្យខាតបង់ថវិកា​ជិត ២ ពាន់លានដុល្លារស្វីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៣.០៨.១៨)

ស្វីស៖ យោងតាមសេចក្តីរាយការណ៍របស់ការិយាល័យសម្រាប់ការអភិវឌ្ឍផ្លូវរបស់បរទេសស្វីស (ARE) បានឲ្យដឹងថា​​​​​
ការកកស្ទះចរាចរណ៍កាន់តែច្រើនក្នុងមួយឆ្នាំ ៗ បានធ្វើឱ្យប្រទេសស្វីស ខាតបង់ថវិការមានតម្លៃ ជិត ២
​ពាន់លានហ្វ្រង់ស្វីស ប្រហែលជិត ២​ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៥ ដែលកើនឡើងលើសពីឆ្នាំ
២០១០ ចំនួន ៧% ។

ការិយាល័យនោះក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយមួយថាភាគច្រើននៃការចំណាយលើការកកស្ទះចរាចរ ​ បានខាតបង់ទាក់ទងនឹងពេលវេលានៃការរង់ចាំ។

ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ការិយាល័យសម្រាប់ការអភិវឌ្ឍបានណែនាំនូវវិធានការមួយចំនួនដើម្បីកាត់បន្ថយចរាចរណ៍នៅម៉ោងដែលមានសភាពមមាញឹកដែលរួមបញ្ចូលមានការបត់បែនលើម៉ោងធ្វើការ​និងម៉ោងសិស្សរៀនព្រមទាំងជំរុញបន្ថែមឲ្យធ្វើការងារនៅតាមផ្ទះរៀងៗខ្លួនឬ ការប្រជុំជាតេឡេខន់ហ្វឺរិនស៍ ដែលអាចធ្វើទៅបាន។