អ៊ីរ៉ង់បដិសេធគម្រោងពិភាក្សាជាមួយអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ​ (១៣.០៨.១៨)

អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកម៉ូហាម៉ាដ ហ្សារីវ (Mohammad Javad Zarif)
បាននិយាយកាលពីថ្ងៃអាទិត្យថាប្រទេសអ៊ីរ៉ង់គ្មានផែនការដើម្បីពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅខាងក្រៅនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខនោះទេ។

លោក រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានប្រាប់អ្នកយកព័ត៌មានថាគ្មានការប្រជុំណាមួយដែលអាចនឹងប្រព្រឹត្តទៅនោះទេ។
លោកបានថ្លែងដូច្នោះបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ
បានបង្ហាញពីឆន្ទៈរបស់លោកក្នុងការចរចាជាមួយមន្រ្តីអ៊ីរ៉ង់លើបញ្ហាដែលកំពុងតែកើតឡើង។រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ក៍បានបន្ថែមទៀតថាជនជាតិអាមេរិកគ្មានភាពស្មោះត្រង់ទេ ។

កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ​អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់សម្រាប់កិច្ចការនៅអឺរ៉ុបនិងអាម៉េរិកក៏បាននិយាយថា
លោកមិនបានមើលឃើញអំពីហេតុផលណាមួយសម្រាប់ការចរចាររវាងលោកត្រាំ និងមេដឹកនំាប្រទេសអៀរ៉ង់ ​
នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី 73 នៅខែក្រោយនោះទេ។