ក្រសួងអប់រំក្រើនរំលឹកដល់បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ខិតរៀនសូត្រ និងថែរក្សាសុខភាព

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡាបានក្រើនរំលឹកដល់សិស្សថ្នាក់ទី១២ឆ្នាំនេះខិតរៀនសូត្រ និងថែរក្សាសុខភាពឲ្យបានល្អដើម្បីត្រៀមខ្លួនចូលរួមប្រឡងបាក់ឌុបឲ្យបានជោគជ័យគ្រប់ៗគ្នាខណៈការប្រឡងនៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ។

ឯកឧត្តម រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានធ្វើការណែនាំដល់បេក្ខជនប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបត្រូវទទួលទានម្ហូបអាហារនិងសម្រាកឲ្យបានគ្រប់គ្រាន់និងត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរដើម្បីត្រៀមខ្លួនចូលរួមប្រឡ ងដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០និង២១ខែសីហាឆ្នាំ២០១៨នាពេលខាងមុខនេះ។

ប្រាប់អ្នកសាព័ត៌មាននៅព្រឹកថ្ងៃទី១៣សីហានេះ ឯកឧត្តម រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកី ឡាក៏បានណែនាំដល់បេក្ខជនទាំងអស់ត្រូវរំលឹកមេរៀននិងធ្វើលំហាត់គន្លឹះសំខាន់ៗ លំហាត់គំរូ  រូបមន្តនានាឡើងវិញឲ្យបានស្ទាត់ដើម្បីធ្វើកិច្ចការប្រឡងប្រើពេលបានលឿននិងទាន់ពេលវេលា។

ជាមួយគ្នានេះដែរឯកឧត្តមបានជំរុញឲ្យបេក្ខជនត្រូវមកដល់មណ្ឌលប្រឡងឲ្យបានមុនដំណើរការនៃការប្រឡង  ត្រូវស្លៀ កពាក់ឯកសណ្ឋានសិស្ស ត្រូវយកមកនូវអត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់ខ្លួននិងមានចុះហត្ថលេខានាយកសា លាត្រឹមត្រូវច្បាស់លាស់និងបេក្ខជនស្វ័យរិនត្រូវយកមកនូវសលាកបត្រឯកត្តជនដែលមានចុះហត្ថលេខារបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត។

គួរបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០និង២១ខែសីហាឆ្នាំ២០១៨ខាងមុខដោយមានបេក្ខជនចូលរួមប្រឡងចំនួន១១៧ ០៦១នាក់កើនឡើងជាងឆ្នាំមុនជិត១៤០០០នាក់និងមាន១៩៥មណ្ឌលចែកជា៤៧១៦បន្ទប់នៅតាមរាជធានីខេត្តទូទាំងប្រទេស ៕