ក្រុមហ៊ុន មកពីប្រទេសសិង្ហបូរីបង្ហាញពីគម្រោងវិនិយោគលើវិស័យវារីវប្បកម្មទឹកសាបនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖
ក្រុមហ៊ុន LUSH FOODS PTE LTD នៃប្រទេសសិង្ហបូរីបង្ហាញពីគម្រោង​វិនិយោគលើវិ​ស័យ​វារី​វប្បកម្មទឹកសាបនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោក PATRICk YAP នាយកគ្រប់គ្រងក្រុមហ៊ុន LUSH FOODS PTE LTD នៃប្រទេសសិង្ហបូរី បានបង្ហាញពីគម្រោងវិនិយោគលើវិស័យវារីវប្បកម្មទឹកសាប ដើម្បីនាំចេញទៅ​កាន់ទីផ្សារ​ក្នុង​តំ​បន់ និងពិភពលោក ជាពិសេសការធ្វើវារីវប្បកម្មលើប្រភេទមច្ឆាជាតិសំខាន់ៗ​មួយចំនួនដែល​មាន​តម្លៃខ្ពស់នៅទីផ្សារអន្តរជាតិ ក៏ដូចជាការបង្កាត់ពូជប្រភេទមច្ឆាជាតិកម្រ ដែលស្ទើផុតពូជ​នៅប្រទេសកម្ពុជាក្នុងការចូលរួមថែរក្សា និងអភិរក្សធនធានជីវៈចម្រុះអោយមានប្រសិទ្ធភាព។
បន្ទាប់ពីនាយកគ្រប់គ្រងក្រុមហ៊ុន LUSH FOODS PTE LTD នៃប្រទេសសិង្ហបូរីពី​គម្រោង​វិនិ​យោគ​លើវិស័យវារីវប្បកម្មទឹកសាបរួចមកឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​សម្តែងនូវការគាំទ្រ និងបានផ្តល់អនុសាសន៍ ក៏ដូចជាការឆ្លើយតប ដោយឱ្យក្រុមហ៊ុន​ត្រូវអនុ​លោម​តាមច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសអនុសញ្ញានៃការជួញដូរសត្វកម្រឆ្លងដែន(CITES) ធ្វើយ៉ាងណាដើម្បីទាំងអស់គ្នា ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៅក្នុងការអនុវត្ត​ការ​ងារប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជានៅលើវិស័យបរិស្ថាននេះ៕