ប្រទេសប្រេស៊ីលមានកំណត់ត្រាខ្ពស់នៃអពើឃាតកម្មក្នុងឆ្នាំ ២០១៧

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ​ (១០.០៨.១៨)

ប្រេស៊ីល៖ យោងតាមការសិក្សាដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ប្រទេសប្រេស៊ីលជាប្រទេសមាន​កំណត់ត្រាខ្ពស់នៃអំពើឃាតកម្មកាលពីឆ្នាំ២០១៧ ដោយឃាតកម្មកើនឡើង ៣,៧ ភាគរយចាប់ពីឆ្នាំ២០១៦ ។ បច្ចុប្បន្ននេះអំពើឃាតកម្មមានចំនួន ៦៣,៨៨០ ករណីគ្រាន់តែប៉ុន្មានខែមុនការបោះឆ្នោតប្រធានាធិបតីប៉ុណ្ណោះ ដែលធ្វើឲ្យអំពើហឹង្សានេះ​ក្លាយជាបញ្ហាធំមួយសម្រាប់ប្រទេសជាតិ ។

យោងតាមទិន្នន័យដែលបានចេញផ្សាយដោយរបាយការណ៍សន្តិសុខប្រចាំឆ្នាំ ២០១៨
របស់ប្រទេសប្រេស៊ីលបានឱ្យដឹងថាក្នុងឆ្នាំ ២០១៧ ប្រទេសនេះមានអត្រាឃាតកម្មចំនួន ៣០,៨ នាក់ក្នុងចំណោមមនុស្ស ១០០.០០០ នាក់ ដែលកើនឡើងពីចំនួន ២៩,៩ នាក់នៅឆ្នាំ ២០១៦ ។
អត្រាឃាតកម្មដោយសារថ្នាំញៀនមានប្រហែល ២០ នាក់ក្នុងចំណោមមនុស្ស ១០០.០០០ នាក់នៅឆ្នាំ២០១៧ ។

ដោយសារតែមានអំពើហឹង្សារបស់ក្រុមអន្ធពាល កាន់តែច្រើនឡើង ក្នុងពេលដែលការចំណាយថវិការរបស់រដ្ឋាភិបាល
ក្នុងការពង្រឹងការអនុវត្តច្បាប់ នៅមានកម្រិត និងភាពចន្លោះប្រហោងក្នុងការដឹកនំានយោបាយ
ដោយសារ​រឿងអាស្រូវអំពើពុករលួយដ៏ធំក្នុងប្រទេស
អំពើហឹង្សាដែលកំពុងកើនឡើងកំពុងតែជាកង្វល់ដ៏ធំមួយរបស់ប្រជាជននៅមុនការបោះឆ្នោតនាខែតុលាខាងមុខនេះ។