រុស្ស៊ីនិងអ៊ីរ៉ង់ប្រឹងប្រែងជៀសវាងការបង្ហូរឈាមក្នុងសង្គ្រាមនៅប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ​ (១០.០៨.១៨)

អង្គការសហប្រជាជាតិ៖ ទីប្រឹក្សាផ្នែកមនុស្សធម៌របស់ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសរុស្ស៊ីអ៊ីរ៉ង់និងតួកគីបានប្រាប់ក្នុងកិច្ចប្រជុំក្រុមការងារមនុស្សធម៌ស៊ីរីថាប្រទេសរបស់ពួកគេនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីចៀសវាងការវាយប្រហារដែលអាចគំរាមកំហែងដល់អាយុជីវិតជនស៊ីវិលរាប់លាននាក់នៅក្នុងទីក្រុងអ៊ីដ លីប​ប្រទេសស៊ីរី ។

គេបានប៉ាន់ប្រមាណថាមានមនុស្សជាង ៤លាននាក់ឬច្រើនជាងនេះស្ថិតនៅក្នុងគោលដៅសមរភូមិនៅភាគពាយព្យនៃប្រទេសស៊ីរីហើយ​ទីប្រឹក្សាផ្នែកមនុស្សធម៌សង្ឃឹមថាអ្នកការទូតនិងបេសកជនយោធាអាចឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចៀសវាងការបង្ហូរឈាមក្នុងសមរភូមិ។

លោកបានបន្តទៀតថាអង្គការសហប្រជាជាតិកំពុងធ្វើការរៀបចំនឹងស្នើឱ្យប្រទេសទួកគីបើកច្រកព្រំដែនរបស់ខ្លួនដើម្បីអនុញ្ញាតឱ្យជនស៊ីវិលអាចភៀសខ្លួនប្រសិនបើមានការអាសន្ន។