ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅលើឧបទ្វីបកូរ៉េ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១០.០៨.១៨)

កូរ៉េខាងជើង៖ កាលពីថ្ងៃព្រហស្បតិ៍ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ​របស់កូរ៉េខាងជើងបានអំពាវនាវឲ្យមានការបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក។

សារព័ត៌មានរ៉ូដុង ស៊ីនម៉ុន ​បានចេញផ្សាយក្នុងបទអត្ថាធិប្បាយមួយថាការ​បញ្ចប់សង្រ្គាមនេះគឺជាជំហានដំបូងដើម្បីធានាសន្តិភាពនិងសន្តិសុខដែលមិនត្រឹមតែនៅលើឧបទ្វីបកូរ៉េប៉ុន្នោះទេប៉ុន្តែក៏មានឥទ្ធិពលនៅក្នុងតំបន់និងជុំវិញពិភពលោកផងដែរ ។

បទអត្ថាធិប្បាយក៏បានសរសេរទៀតថាប្រសិនបើការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកមកដល់ទីបញ្ចប់ បរិយាកាសនេះនឹងក្លាយជាអំណោយផលសម្រាប់ការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។