វិស័យទេសចរណ៍របស់អាម៉េរិកទទួលរងផលប៉ះពាល់នៅពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយប្រទេសចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៩.០៨.១៨)

អាមេរិក៖ អ្នកជំនាញផ្នែកវិស័យទេសចរណ៍បានព្រមានថាការរីកចំរើនផ្នែកឧស្សាហកម្មទេសចរណ៍របស់សហរដ្ឋអាមេរិកអាចទទួលរងផលប៉ះពាល់ដោយសារភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋរដ្ឋនិងចិន។

បើយោងទៅតាមទិន្នន័យទេសចររបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាប្រទេសចិនគឺជាទីផ្សារធំមួយដែលរីកចម្រើនយ៉ាងឆាប់រហ័សបំផុតក្នុងការធ្វើដំណើរកំសាន្តទៅកាន់សហរដ្ឋអាមេរិក។
ឧស្សាហកម្មគ្មានផ្សែងនេះធ្វើឲ្យមានចំនូលដល់សហរដ្ឋអាមេរិក មានតម្លៃជាង ៣៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦
ដោយមានក្រុមទេសចរចិនធ្វើដំណើរមកអាមេរិកជាង ៣ លានក្រុមក្នុងឆ្នាំនោះ​ ។

របាយការណ៍របស់សមាគមន៍ទេសចរណ៍នៅខែមីនាឆ្នាំនេះក៏បានឲ្យដឹងទៀតថាទេសចរចិន​ជាក្រុមចំណាយ​ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ដោយភ្ញៀវទេសចរចិនម្នាក់បានចំណាយជាមធ្យម ៦,៩០០ ដុល្លារក្នុងឆ្នាំ ២០១៦ ​​
បើប្រៀបជាមួយទេសចរមកពីប្រទេសផ្សេង ៗ ​ទៀត ។