ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីក្នុងប្រទេសឥណ្ឌូនេស៊ីកើនដល់ ៣៤៧ នាក់ហើយ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ​ (០៩.០៨.១៨)

ឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់ក្នុងការរញ្ជួយដី នៅក្នុងប្រទេសឥណ្ឌូនេស៊ី រហូតមកដល់ថ្ងៃពុធនេះ បានកើនឡើងដល់
៣៤៧ នាក់ហើយ ។

ទីភ្នាក់ងារព័ត៌មានស៊ិនហូរបានស្រង់សម្តីរបស់អ្នកនំាពាក្យរបស់ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី​ដែលបាននិយាយថា តួលេខចំនួនអ្នកស្លាប់ គឺផ្អែកតាមតួលេខផ្តល់ដោយប្រធានឃុំក្នុងស្រុកឡុមបុកលើកោះឡុមបុកស្ថិតនៅភាគខាងជើងប្រទេស ។

តាមតួលេខបថម មានមនុស្សចំនួន​ ១៣១ ស្លាប់ និង ១.៤៧៧ នាក់រងរបួស
ក្នុងគ្រោះរញ្ជួយដីដែលមានកម្លំាង ៧ លើជញ្ជីងរិចតឺ កើតឡើងកាលពីថ្ងៃអាទិត្យ ។ ភ្ញៀវទេសចរចំនួន
ជាង ៤០០០ នាក់ ​ត្រូវបានជម្លៀសចេញពីលើកោះ នោះ ។​