មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ស្តារ និងជួសជុលសន្ទះទ្វារទឹក ទំនប់៥កុម្ភៈ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ដើម្បីទប់ទឹកសម្រាប់ប្រើប្រាស់

AKP កំពង់ចាម ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ —

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ស្តារ និងជួសជុសសន្ទះទ្វារទឹក ទំនប់៥កុម្ភៈ ស្ថិតក្នុងឃុំ ស្វាយទាប ស្រុកចំការលើខេត្តកំពង់ចាម នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីទប់ទឹកសម្រាប់ស្រោចស្រព ផ្ទៃដីស្រូវបង្កើនរដូវ និងស្រូវប្រាំង ក្នុងភូមិចំនួនបី របស់ឃុំស្វាយទាប ស្រុកចំការលើ និងជាតំបន់រមណីយដ្ឋាន ទេសចរណ៍ផងដែរ។

រូបថត៖ ឆាយ ម៉ុត