បាក់ដីច្រាំងព្រែកក្បែរស្ពានលើ ផ្លូវលេខ២៦១ ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

ក្រសួងសាធារណៈការបានអោយដឹងថានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គបានហូរច្រោះ បាក់ដីច្រាំងព្រែកនៅក្បែរស្ពានលើ ផ្លូវលេខ២៦១ ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ពេលនេះក្រសួងកំពុងយកចិត្តទុកដាក់ និងចាត់វិធានបន្ទាន់ដើម្បីដោះស្រាយផលប៉ះពាល់នេះ និងសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋប្រើប្រាស់មេត្តាយោគយល់ និងប្រុងប្រយ័ត្នទាំងអស់គ្នា៕