សម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិកសារភាពថាបានសម្លាប់ជនស៊ីវិលនៅប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (០៨.០៨.១៨)

ស៊ីរី៖ បន្ទាប់ពីបានច្រានចោលការរិះគន់​របស់អង្គការលើកលែងទោសអន្តរជាតិកាលពីខែមិថុនា
សម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីសឥឡូវនេះបានទទួលស្គាល់របាយការណ៍របស់ក្រុមសិទ្ធិមនុស្ស ដែលបានរកឃើញថា មានជនស៊ីវិលស៊ីរី ៧៧
នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ទ័ពសម្ព័ន្ធមិត្តដែលបានធ្វើឡើងនៅរដ្ឋរ៉ាក់កា​
ប្រទេសស៊ីរីកាលពីរដូវក្តៅឆ្នំាកន្លងទៅ ។

បើយោងតាមរបាយការណ៍ចម្រុះដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦
ខែកក្កដាបានឲ្យដឹងថាការស៊ើបអង្កេតមួយដែលបានធ្វើឡើងដោយការស្រាវជ្រាវរបស់អង្គការលើកលែងទោសអន្តរជាតិបានបង្ហាញថាជនស៊ីវិល ៧៧ នាក់ត្រូវបានសម្លាប់ក្នុងឧប្បត្តិហេតុដាច់ដោយឡែកចំនួន ៥ លើក
ក្នុងចន្លោះពីខែមិថុនានិងខែតុលាឆ្នាំ ២០១៧ ។

អង្គការលើកលែងទោសអន្តរជាតិ ក៏បានឱ្យដឹងបន្ថែមទៀតថាកុមារ ២៤នាក់និងស្ត្រី ២៥
នាក់ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែក​ ។
ករណីជាក់លាក់មួយចំនួនត្រូវបានកត់ត្រាដោយការស៊ើបអង្កេតនៃក្រុមសិទ្ធិមនុស្សនៅរដ្ឋរ៉ាក់កានេះ ​
រួមទាំងការសម្ភាសន៍ជាមួយជនស៊ីវិល ១១២ នាក់នៅក្នុង ៤២ សង្កាត់ ដែលទទួលរងការវាយប្រហារតាមអា កាស។