លោកត្រាំគំរាមថាអ្នកធ្វើជំនួញជាមួយអ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យរក្សាទំនាក់ទំនងអាជីវកម្មជាមួយសហរដ្ឋអាមេរិកនោះទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ​ (០៨.០៨.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ​បាននិយាយកាលពីថ្ងៃអង្គារថាគ្រប់គ្នាដែលកំពុងធ្វើពាណិជ្ជកម្មជា​មួយអ៊ីរ៉ង់​នឹងមិនត្រូវបានអនុញ្ញាតឱ្យរក្សាទំនាក់ទំនងអាជីវកម្មជាមួយសហរដ្ឋអាមេរិកនោះទេ។

លោកត្រាំបានបង្ហោះលើបណ្តាញសង្គមធ្វឺតធឺរថាអ្នកណាដែលកំពុងធ្វើជំនួញជាមួយអ៊ីរ៉ង់នឹងមិនអាចធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេ។

ការលើកឡើងនេះត្រូវបានធ្វើឡើងនៅពេលដែលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ជាលើកដំបូងបានចូលជាធរមាននៅថ្ងៃថ្ងៃអង្គារនេះ ។

ការដាក់ទណ្ឌកម្ម​របស់សហរដ្ឋអាមេរិកផ្តោតលើការដោះដូរប្រាក់ដុល្លារអាមេរិកការជួញដូរមាស​និងលោហៈមានតម្លៃដទៃទៀតក៏ដូចជាការប្រើប្រាស់សារធាតុរ៉ែមួយចំនួននិងកម្មវិធីទន់​នៅក្នុងដំណើរការឧស្សាហកម្មរបស់ប្រទេសអៀរ៉ង់ ។