រដ្ឋបាលខេត្តមណ្ឌលគិរី ផ្តល់ថវិកាជាង ២៨លានរៀល និងប្រាក់ដុល្លារជាង ៨.០០០ដុល្លារ ដល់ខេត្តក្រចេះ សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ

AKP ក្រចេះ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ —

រដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ផ្តល់ថវិកាចំនួន ២៨,៥លានរៀល និងប្រាក់ដុល្លារចំនួន ៨.១០០ ដុល្លារអាម៉េរិក ជូនរដ្ឋបាលខេត្តក្រចេះ តំណាងដោយ ឯកឧត្តមអភិបាលខេត្ត វ៉ា ថន ដើម្បីរួមចំណែកជួយសង្គ្រោះបន្ទាន់ដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទន្លេមេគង្គ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

រូបថត៖ ជួន សុជាតិ