សមយុទ្ធសមុទ្ររួមគ្នាចិននិងអាស៊ានគឺសំខាន់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អាឡាន ភីធឺរ កាយ៉េតាណូ ( Alan Peter CAyetano ) បាន និយាយពីថ្ងៃអង្គារថា ផែនការរបស់ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ដើម្បីធ្វើសមយុទ្ធសមុទ្ររួមគ្នា មួយនៅក្នុងសមុទ្រចិនខាងត្បូង គឺសំខាន់ណាស់ចំពោះតំបន់ ។
លោក កាយ៉េតាណូ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីហួ នៅឯសន្និសីទសារព័ត៌មានមួយថា « សមយុទ្ធនេះគឺសំខាន់ »។

លោក កាយេតាណូ បាននិយាយថា វាសំខាន់ណាស់ដែលថា មានការធ្វើសមយុទ្ធយោធារួមដែល គ្រាន់តែដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ នឹងធ្វើឱ្យទំនាក់ទំនងយោធានិងយោធារីកធំធាត់ ដែលយើងអាច និយាយគ្នាទៅវិញទៅមកបានកាន់តែប្រសើរនោះ ។

សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី ( Wang yi ) បាននិយាយកាល ពីសប្តាហ៍កន្លងទៅនៅសិង្ហបុរីថា ចិននិងបណ្តាសមាជិកអាស៊ាននឹងធ្វើសមយុទ្ធសមុទ្ររួមគ្នាមួយនៅក្នុងខែតុលា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)