នាយករដ្ឋមន្រ្តីរុស្ស៊ី​ជឿជាក់លើបណ្តាប្រទេសលោកខាងលិច ក្នុងការយល់ដឹងពីមិត្តភាពល្អប្រសើរជាងជម្លោះ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ — នាយករដ្ឋមន្រ្តីរុស្ស៊ីលោក ឌីមីទ្រី ម៉េដវ៉េដេវ ជឿជាក់ថា សហរដ្ឋអាមេរិក និងបណ្តា​ប្រទេស​នៅអឺរ៉ុប នឹងយល់ដឹងថា មិត្តភាពគឺវាល្អប្រសើរជាងជម្លោះជាមួយរុស្ស៊ី។
លោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ​សារព័ត៌មានប្រចាំ Kommersant ថា ខ្ញុំមិនបានគិតថា បញ្ហានានា នាពេលបច្ចុប្បន្ននេះ (ស្ថានការណ៍តានតឹងរវាងរុស្ស៊ី និង​បណ្តា​ប្រទេសលោកខាងលិច) នឹងមានជារៀងរហូតនោះទេ។ ខ្ញុំជឿជាក់ថា បណ្តាប្រទេសជិត​ខាង​អឺរ៉ុបរបស់យើង កំពុងសម្លឹងមើលឃើញថា វាគឺកាន់តែល្អប្រសើរក្នុងការធ្វើការងារជាមួយគ្នា ហើយមេដឹកនាំរបស់ខ្លួន នឹងមើលឃើញពីបញ្ហានេះជារឿងសំខាន់​បំផុត។ ទ្វាររបស់យើង​គឺបើក​ចំហជានិច្ច។

លោកបានកត់សម្គាល់ថា ការធ្វើដូច្នេះបន្ថែមទៀតនោះវាមិនអាចប្រើប្រាស់យុទ្ធនា​ការ​​ការដាក់ទណ្ឌកម្ម ការតានតឹង ការបណ្តេញចេញនៃពួកមន្រ្តីការទូត និងការដាក់សម្ពាធ​សេដ្ឋកិច្ច​ទៅ​លើនរណាម្នាក់បាននោះឡើយ។
លោក ម៉េដវ៉េដេវ បានសង្កត់ធ្ងន់ថា នៅក្នុងន័យនេះ គ្រាប់បាល់ត្រូវបានស្ថិតនៅក្នុង​តុលាការរបស់ពួកគេ។ ពួកគេត្រូវការតែម្យ៉ាងប៉ុណ្ណោះក្នុងការបង្ហាញនូវគោលបំណង​ច្បាស់​លាស់ដើម្បីបន្តកិច្ចទំនាក់ទំនងគ្នាទៅវិញទៅមក៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )