ក្រសួងការបរទេសអាមេរិកជំរុញឱ្យធានាធិបតីអ៊ុយក្រែន ក្នុងការបំពេញតាមតម្រូវការ IM F

AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ — អ្នកនាំពាក្យក្រសួងការបរទេសលោក Heather Nauert បាននិយាយនៅក្នុង​សេចក្តី​ថ្លែង​​ការណ៍ព័ត៌មានមួយថា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក មិក ពុំពីអូ បានហៅតាមទូរស័ព្ទ​ដោយ​បានជំរុញដល់ប្រធានាធិបតីអ៊ុយក្រែន ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវទៅតាមតម្រូវការ​នៃមូលនិធិរូបិយប័ណ្ណអន្តរជាតិរបស់ទីក្រុងកៀវ។
លោក Nauert បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងបានស្វាគមន៍ចំពោះការអនុម័ត​ច្បាប់ប្រឆាំងអំពើពុករលួយកាលពីពេលថ្មីៗនេះនិងច្បាប់ស្តីអំពីសន្តិសុខជាតិរបស់ប្រទេសអ៊ុយក្រែន ហើយបានេជំរុញដល់ប្រទេសអ៊ុយក្រែនឱ្យបំពេញទៅតាមតម្រូវការរបស់IMF ។

លោក Nauert បាននិយាយទៀតថា លោក ពុំពីអូ បានសង្កត់ធ្ងន់ផងដែរថា អាមេរិក​មិន​បាន​ទទួលស្គាល់ ហើយក៏នឹងមិនដែលទទួលស្គាល់ឧបសម្ព័ន្ធនៃតំបន់គ្រីមៀរ ដែលបាន​ប៉ុនប៉ង​របស់រុស្ស៊ីនោះដែរ​ ព្រមទាំងបានអះអាងថា អាមេរិកគាំទ្រសម្រាប់ជាអធិបតេយ្យភាព​របស់អ៊ុយក្រែនតែប៉ុណ្ណោះ។

ការបង្កើតនូវច្បាប់ប្រឆាំងអំពើពុករលួយនេះ ត្រូវបានគេធ្វើជាតម្រូវការដ៏សំខាន់មួយ ក្នុងចំណោមសេចក្តីត្រូវការនានារបស់ IMF ដើម្បីផ្តល់ដល់ប្រទេសអ៊ុយក្រែននូវបំណុល​ឥណទាន​ផ្សេងៗទៀត។

កម្មវិធីជំនួយរយៈពេល៤ឆ្នាំរបស់IMF ស្ថិតក្រោមការផ្តល់ឥណទានបន្ថែមត្រូវបានគេ​ផ្តល់​នូវ​ទឹកប្រាក់ប្រមាណ ១៧.៥ប៊ីលានដុល្លារអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន។ ប្រទេស​អ៊ុយក្រែនបានទទួលរួចរាល់ហើយនូវឥណទានកម្ចីចំនួន៤លើក ហើយគ្រោងនឹងទទួលចំនួន​មួយទៀតជាលើកទី៥នាខែឆ្នូខាងមុខនេះ ប៉ុន្តែកម្ចីលើកទី៥នេះ ត្រូវបានគេសម្រេចហើយ តែដោយសារទីក្រុងកៀវត្រូវបានខកខានដើម្បីធ្វើកិច្ចប្រជុំនូវរាល់តម្រូវការរបស់IMF៕

( ប្រភព Sputnik បកប្រែដោយលោក មាស សំអុល )