សម្តេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ចំនួន៣៥០គ្រួសារ នៅស្រុកព្រៃឈរ

AKP កំពង់ចាម ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ —

សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល អមដំណើរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីក្រោមឱវាទ នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ចែកជូនប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ចំនួន៣៥០គ្រួសារ នៅភូមិកំពង់សំណាញ់ ឃុំមាន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

រូបថត៖ សោម ឬទ្ធី