មន្ទីរសុខាភិបាលជុំរុញឲ្យពលរដ្ឋទៅទទួលសេវាចាក់ថ្នាំបង្ការដល់ទារក កុមារ និងសេវាពន្យារកំណើតនៅតាមមណ្ឌលសុខភាព

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ចន ណារិទ្ធ៖
រាជធានីភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវាវឲ្យ​ប្រ​ជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ អញ្ជើញទៅទទួលសេវាចាក់ថ្នាំ​បង្ការ​ដល់ទារក កុមារ ស្ត្រីមានផ្ទៃពោះ សេវាពន្យារកំណើត ពិនិត្យពិគ្រោះជំជឺ​ទូទៅ ជម្ងឺកាមរោគ របេង ពិនិត្យផ្ទៃពោះ សំរាលកូន សារអប់រំសុខភាព ការផ្តល់ប្រឹក្សាបន្សាបគ្រឿងញៀន និងវិធានការបង្ការជម្ងឺនានានៅមណ្ឌល​សុខភាពឬមន្ទីរពេទ្យបង្អែកដែលស្តិតនៅជិតផ្ទះ របស់លោកអ្នកក្នុងរាជធា​នីភ្នំពេញ។
លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការពារប្រសើរជាងការព្យាបាល ដូចនេះសូម​បង ប្អូនដែល​ចង់ស្វែង​យល់ពី​សារអប់រំសុខភាព សូមអញ្ជើញទៅទស្សនាស្ពតវីដេអូខ្លី ស្តីពីការអប់រំ​សុខ​ភាព នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្ថិតនៅ​ជិតផ្ទះរបស់​លោក អ្នកនៅទូទាំងរាជធានីភ្នំពេញ៕