អាជ្ញាធរក្រុងសៀមរាបអំពាវនាវ ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីសេវាកម្ម ផ្តល់ប្រាក់កម្ចីខុសច្បាប់

AKP សៀមរាប ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨–អាជ្ញាធរក្រុងសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើស សេវាកម្មផ្តល់ប្រាក់កម្ចីពីក្រុមហ៊ុនឬអ្នកផ្ដល់កម្ចីដែលគ្មានច្បាប់អនុញ្ញាតច្បាប់។

លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានឱ្យដឹងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ថា ក្រុមការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ នៃគណៈបញ្ជាការឯកភាព ក្រុង សៀមរាប បានកាត់ និងដកហូតផ្ទាំងបដាក្រុមហ៊ុនឥណទានកម្ពុជា ដែលបានចងតាមសសរ បង្គោលភ្លើងពីរង្វង់មូលផ្សារចាស់រហូតដល់សាលាសង្កាត់សៀមរាប ផ្លូវកូម៉ៃ និងផ្លូវជាតិ លេខ៦ ផ្លូវស៊ីវុត្ថា សរុបចំនួន៣៥ផ្ទាំង ដោយសារបដាទាំងនោះ បានធ្វើពា ណិជ្ជកម្មខុស ច្បាស់ដែលធ្វើឱ្យពលរដ្ឋងាយចាញ់បោក។

លោកថា ក្រុមហ៊ុនទាំងនោះ រួមមាន៖ ក្រុមហ៊ុន ឥណទាន សុចរិតភ្នំពេញ, ក្រុមហ៊ុនឥណទានអន្ដរជាតិ, ក្រុមហ៊ុនឥណទាន កម្ពុជា និងក្រុមហ៊ុនឥណទានភ្នំពេញជាដើម។

លោក សូរ ប្លាតុង បានឱ្យដឹងថា ធនាគារជាតិកម្ពុជា បានព្រួយបារម្ភពីការប្រើប្រាស់ ប្រាក់កម្ចីមិនត្រូវពីក្រុមហ៊ុនផ្ដល់ប្រាក់កម្ចីទាំងនេះ ដោយសារគ្មានច្បាប់អនុញ្ញាត ដែលធ្វើឱ្យ ប្រជាពលរដ្ឋបាត់បង់ទ្រព្យសម្បត្ដិ។ ១.អតិថិជនអាចប្រឈមនឹងបំណុលវ័ណ្ឌក ដោយសារ អត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗខ្ពស់ខ្លាំងជាងគ្រឹះស្ថានស្របច្បាប់ និងការគណនាការ ប្រាក់មិនត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ។ ២. អតិថិជនអាចប្រឈមមុខ នឹងការគំរាម កំហែង កៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឱ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យដែលមិនសមហេតុផល ទៅក្រុមហ៊ុនវិញ។ ៣.ទ្រព្យធានារបស់ អតិថិជន អាចត្រូវបានក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់ រឹបអូសដោយពុំឆ្លងកាត់ការសម្រេចពីតុលា ការជាដើម។ ជាមួយគ្នានេះ ធនាគារជាតិ បាននិងកំពុងសហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ទៅលើក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាបគ្រប់រូបភាពទាំងអស់។

សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា កាលពីរ សៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យ សាធារណជន មានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនចំនួន៥ ដែលកំពុងប្រតិបត្តិការផ្ដល់កម្ចីក្នុង ប្រទេសកម្ពុជា ដោយមិនមានច្បាប់អនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។

ការចេញសេចក្ដី ប្រកាសព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ថ្មីៗនេះមានក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយពីការផ្តល់កម្ចី យ៉ាងសកម្មតាមរយៈ បណ្ដាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម៕

ដោយ ឃុត សៅ