រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអំពាវនាវឱ្យមានការគាំទ្រកិច្ចសហការនៅក្នុង ការបង្កើតការងារធ្វើ និងកំណើននៃការច្នៃប្រឌិតថ្មី

AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃចន្ទ អ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសកូរ៉េ​ខាង​ត្បូង​ បានជំរុញដល់ក្រុមហ៊ុន SUMSUNG ដែលក្រុមហ៊ុនមួយនាំមុខគេរបស់ប្រទេសឱ្យធ្វើកា​រ​​ងារ​ក្នុងការបង្កើតការងារបន្ថែម និងបង្កើនការច្នៃប្រឌិតថ្មីៗដែលកាន់តែរីកសាយភាយ​ក្នុង​ការ​អំពាវនាវកាលពីពេលថ្មីៗនេះ ទៅកាន់សហគមន៍ពាណិជ្ជកម្ម ក្នុងការចូលរួមជាមួយគោល​នយោបាយការងារជាលើកដំបូងរបស់រដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំមួយជាមួយលោក Lee Jae-yong នាយកក្រុមហ៊ុន SUMSUNG​​ និង​បណ្តានាយកប្រតិបត្តិកំពូលៗដទៃទៀត នៅទីក្រុង Pyeongtaek នៅខាងត្បូងទីក្រុងសេអ៊ូល រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក គីម ដុង-យេអ៊ុន​ បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃកិច្ចសហ​ប្រតិ​​បត្តិការ​រវាង ផ្នែកឯកជន និងរដ្ឋាភិ-បាល ដើម្បីធ្វើជាប្រយោជន៍នៅក្នុងកំណើន​ការច្នៃ​ប្រឌិតថ្មីៗសម្រាប់ក្រុមហ៊ុន និងការបង្កើតការងារធ្វើ។

លោក គីម បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា ក្រុមហ៊ុនSUMSUNG គឺជាក្រុមហ៊ុន​ដើរតួឈានមុខគេមួយ​សម្រាប់សេដ្ឋកិច្ចរបស់យើង​ ហើយបានជួយស្ថាបនាយ៉ាងច្រើន​ដល់​កំណើនសេដ្ឋកិច្ចរបស់ យើង។ នៅពេលនេះ ជាពេលដែលយើងស្ថិតនៅក្នុងកិច្ចដំណើរការ​នៃការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចរបស់យើង​ តួនាទីរបស់ក្រុមហ៊ុន​SUMSUNG​ ក្នុងឋានៈជាអ្នកនាំ​មុខគេមួយ គឺមានសារៈសំខាន់ណាស់។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រុមសេដ្ឋកិច្ចរបស់លោក នឹងប្រមូលផ្តុំនូវរាល់​ថាមពល​របស់​ខ្លួនទាំងអស់ ដើម្បីជំរុញសេដ្ឋកិច្ចជាសំខាន់។

លោកបាននិយាយទៀតថា រដ្ឋាភិបាលនឹងបង្កើតប្រព័ន្ធសេដ្ឋកិច្ចមួយនៅនឹងកន្លែង​ដែល​​កិច្ចសហ-ការវិនិយោគ គឺត្រូវបានគេបង្កើតឡើង ហើយផ្តល់ការគាំទ្រដល់ជនដែល​ក្រីក្រ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )