ប្រធានាធិបតីប្រទេសអៀរ៉ង់និយាយថាអាមេរិកនឹងស្តាយក្រោយដោយសារតែដាក់ទណ្ឌកម្មលើអៀរ៉ង់​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (០៧.០៨.១៨)

អៀរ៉ង់៖ ប្រធានាធិបតីប្រទេសអៀរ៉ង់បាននិយាយកាលពីថ្ងចន្ទនេះ ថាប្រជាជនអៀរ៉ង់នឹងធ្វើឲ្យសហរដ្ឋអាមេរិកស្តាយក្រោយ ដោយសារតែបានបន្តដាក់ទណ្ឌកម្មជាថ្មីទៀតប្រឆំាងនឹងប្រទេសអៀរ៉ង់ ។

ប្រធានាធិបតីប្រទេសអៀរ៉ង់ លោកហាសាន់ រ៉ូហានី បាននិយាយថា លោកត្រំានឹងដឹងថាការប្រើការដាក់សម្ពាធបែបនេះមកលើប្រទេសអៀរ៉ង់ មិនបានធ្វើឲ្យប្រជាជនអៀរ៉ង់ចុះចាញ់ឡើយទំាងនៅអតីតកាល ក៏ដូចជានឹងនៅអនាគតដែរ ។ លោក រ៉ូហានី បញ្ជាក់ថារដ្ឋការអាមេរិក មិនសមនឹងឲ្យប្រទេសអៀរ៉ង់ជួបពិភាក្សា ជាមួយទេ
បន្ទាប់ពីអេមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសអៀរ៉ង់មក ។

​សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទនេះ ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មមួយចំនួនទៀតនៅថ្ងៃអង្គារនេះ ប្រឆំាងនឹងវិស័យហិរញ្ញវត្ថុនិងឧស្សាហកម្មរបស់ប្រទេសនេះ ។​