ប្រទេសអង់គ្លេសសុំឲ្យប្រទេសរុស្សីបញ្ជូនជនសង្ស័យក្នុងករណីវាយប្រហារដោយប្រើសារធាតុពុលមកប្រទេសអង់គ្លេស​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៧.០៨.១៨)

អង់គ្លេស៖ ប្រទេសអង់គ្លេស នឹងស្នើប្រទេសរុស្សី ឲ្យបញ្ជូនត្រឡប់មកប្រទេសអង់គ្លេសនូវជនសង្ស័យពីររូបដែលពាក់ព័ន្ធនឹងការប្រើសារធាតុពុល វាយប្រហារទៅលើ អតីតមន្ត្រីចារកម្មរុស្សីនៅក្នុងប្រទេសអង់គ្លេស កាលពីដើមខែមីនា កន្លងមកនេះ ។

កាសែតក្នុងស្រុករបស់ប្រទេសអង់គ្លេស បានរាយការណ៍កាលពីថ្ងៃចន្ទថាព្រះរាជអាជ្ញារបស់ប្រទេសអង់គ្លេស បានរៀបចំឯកសារ សម្រាប់ការបញ្ជូនជនទំាងពីររូបនោះ ។

ប្រទេសអង់គ្លេសបានបន្ទោសប្រទេសរុស្សី ថាជាប្រទេសរៀបចំឲ្យមានការវាយប្រហារដោយប្រើសាធាតុពុលនេះ
តែប្រទេសរុស្សីក៏តែងតែបដិសេធំពោះការចោទប្រកាន់ទាំងនោះ ។រដ្ឋធម្មនុញ្ញរបស់ប្រទេសរុស្សី បានហាមមិនឲ្យមានការធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនឡើយ ។​