ប្រទេសរុស្សីមិនពេញចិត្តនឹងអង្គការណាតូដែលចង់បញ្ចូលប្រទេសហ្សកហ្សីជាសមាជិក​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៧.០៨.១៨)

រុស្សី៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសរុស្សី លោក ឌីមីទ្រី មិដវ៉េដេវ បាននិយាយនៅថ្ងៃចន្ទនេះថាការសម្រេចចិត្តនៅពេលខាងមុខរបស់អង្គការណាតូ ដើម្បីទទួលប្រទេសហ្សកហ្សីឲ្យចូលជាសមាជិករបស់ខ្លួន អាចនឹងបង្កឲ្យមានទំនាស់ដ៏ខ្លំាងមួយ ហើយនិងលើកសំនួរ ថាហេតុអ្វីបានជាអង្គការណាតូពិចារណាពីការទទួលយកប្រទេសហ្សកហ្សី ជាមាជិករបស់ខ្លួននោះ ។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីប្រទេសរុស្សី កើតឡើងបន្ទាប់ពីប្រធានាធិបតី លោកវ្លាឌីមៀ ពូទីន
បាននិយាយព្រមានអង្គការណាតូ កុំឲ្យស្និទជាមួយនឹងប្រទេសអ៊ុយក្រែន និងប្រទេសហ្សកហ្សី ពេក
និងថា នយោបាយជិតស្និទនេះ នឹងនាំមកនូវផលវិបាក ចំពោះសម្ព័ន្ធមិត្តយោធារបស់លោកខាងលិច
នោះ ។​

បំណងរបស់ប្រទេសហ្សកហ្សី ដើម្បីចូលជាសមាជិកអង្គការណាតូ បានធ្វើឲ្យប្រទេសរុស្សីដែលនៅជាប់ព្រំដែនជាមួយគ្នា ខឹងជាខ្លំាង ​ដោយសារប្រទេសរុស្សីមិនចង់ឲ្យប្រទេសជិតខាងចូលរួមជាមួយប្លុកយោធា ដែលលោកពូទីន​ ថា
​ជាប្លុកដែលមាននយោបាយប្រទូស្តរាយជាមួយប្រទេសរុស្សី នោះ ។​