គ.ជ.បចាត់តាំង ប្រធាន អនុប្រធាន និង សមាជិក គ.ជ.ប ដើម្បីត្រៀមចូលរួម បើកសវនាការ ជំនំជម្រះ លើបណ្តឹងការបោះឆ្នោត

វិទ្យុជាតិកម្ពុជាដោយលោកចេម ហួត 

ភ្នំពេញ៖គណ:កម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) បានសម្រេច ចាត់តាំង ប្រធាន អនុប្រធាន និង សមាជិក គ.ជ.ប ដើម្បី ត្រៀមចូលរួម បើកសវនាការ ជំនំជម្រះ លើបណ្តឹង / សំណុំរឿង លេខ: ០០១ ចុះថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨។

បើតាមសេចក្តីសម្រេចលេខ: ៣៦០ គ.ជ.ប ស.ស.រ ចុះថ្ងៃទី៤ សីហា ២០១៨ បានបង្ហាញថា ឯកឧត្តម ស៊ិក​ ប៊ុនហុក ប្រធាន គ.ជ.ប ជាប្រធានក្រុម ប្រឹក្សាជំនំជម្រះ និង មានសមាជិក ៨រូប ព្រមទាំង​គណ:លេខាធិការ សវនាការ ចំនួន៦រូបទៀត៕