ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានការបង្កើតគណៈរដ្ឋមន្រ្តីនៅចុងខែសីហា ឬដើមខែកញ្ញាខាងមុខនេះ បើមិនមានបញ្ហាអ្វីកើតឡើង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ស្រី ផន វាសនា៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​បែប​នេះ ក្នុងពិធីជួបសំណេះសំ ណាលជាមួយកីឡាកម្ពុជាដែលនឹង​ទៅចូលរួមការប្រកួត​កីឡា​អា​ស៊ីលើកទី១៨នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៦ ខែ​សីហានេះ ខណៈមានអ្នកខ្លៈនិយាយថា នឹងមានអ្នកមកចាប់សម្តេច ដោយតុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ។
សម្តេចតេជោ បានបន្តថា ប្រសិនបើ គណៈរដ្ឋមន្រ្តីអាចបង្កើតបាននៅក្នុងខែសីហានេះ ឬដើម​ខែ​កញ្ញា កាន់តែល្អ ព្រោះបើតាមស្ថានភាពបច្ចុប្បន្ន ដូចជាមិនមានបញ្ហាអ្វីដែល​ត្រូវទៅដល់ក្រុម​ប្រឹក្សាធម្មនុញ្ញាដោះស្រាយនោះទេ ។
ការជំរុញរបស់សម្តេចនេះ ដើម្បីសម្តេច នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ​នៅអង្គការសហប្រជា​ជាតិ ដើម្បីឲ្យមនុស្សមួយចំនួនដឹងថា រដ្ឋអធិបតេយ្យមួយដែលធ្វើការបោះឆ្នោតរបស់ខ្លួន មិន​តំ​រូវឲ្យមានការទទួលស្គាល់ពីអ្នកណា ឬប្រទេសដទៃ ក្រៅតែពីព្រះមហាក្សត្រនោះទេ។ សម្តេច​តេ​ជោ ក៏បានប្រកាសផងដែរថា សំរាប់អ្នកដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងរូបសម្តេច ខណៈ​ដែល​សម្តេចនឹងទៅចូលរួមកិច្ចប្រជុំនៅអឺរ៉ុប នៅខែកញ្ញាខាងមុខ សូមត្រៀមធ្វើបាតុកម្មចុះ ហើយ​សម្តេចក៏ប្រកាសស្វាគមន៍ជានិច្ច ចំពោះអ្នកដែលគាំទ្រសម្តេចដែល​ចង់ជួប​សម្តេច​ផងដែរ។