កប៉ាល់ផ្ទុករ៉ែធ្យូងថ្មចំនួនបីគ្រឿងបន្ថែមទៀតដែលគេសង្ស័យថា ជារបស់កូរ៉េខាងជើងចូលចតកំពង់ផែកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ — កាលពីថ្ងៃអាទិត្យ សមាជិកសភាគណៈបក្សប្រឆាំងមួយរូបបានអះអាងថា នាវាបរទេស​ចំនួនបីគ្រឿងមន្ថែមទៀត ដែលគេសង្ស័យផ្ទុករ៉ែធ្យូងថ្មជារបស់កូរ៉េខាងជើង ជាទំនិញដែលគេ​បាន​ហាមប្រាមមួយ​ក្រោមការដាក់ទណ្ឌកម្មជាអន្តរជាតិ បានចូលចតនៅកំពង់ផែកូរ៉េខាងត្បូង​ជាលើកទី៥២ហើយ ដោយគិតចាប់តាំងពីរខែសីហា ឆ្នាំកន្លងទៅ។
លោក Yoo Ki-june ជាសមាជិកមួយរូបនៃគណៈបក្សពលករកូរ៉េដែលគណៈបក្ស​ប្រឆាំង​ដ៏ធំមួយ បានធ្វើការអះអាងដោយចោទប្រកាន់ថា រដ្ឋាភិបាលក្រុងសេអ៊ូល​មិនបាន​អនុវត្តនូវជំហាននានា មានដូចជា​ការហាមឃាត់នាវានានាដែលសង្ស័យ​ដោយស្របទៅនឹង​អាណត្តិ​ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (UNSC)។

ការអនុម័តកាលពីខែធ្នូ ឆ្នាំកន្លងទៅ បន្ទាប់ពីការបាញ់មីស៊ីលចម្ងាយឆ្ងាយរបស់​កូរ៉េ​ខាងជើង​ ដំណោះស្រាយ UNSC លេខ​២៣៩៧ បានអនុញ្ញាតឱ្យប្រទេសមួយ ក្នុងស្ទាក់ចាប់ និងត្រួតពិនិត្យមើលទៅលើនាវាណាមួយ ដែលគេសង្ស័យពីការចូលរួមធ្វើសកម្មភាពនានា​ដែល​គេបានហាមឃាត​ជាមួយប្រទេសកូរ៉េខាងជើង។ ដំណោះស្រាយលេខ ២៣៧១ បាន​អនុម័ត​កាលពីខែសីហា ឆ្នាំកន្លងទៅ​ ដោយដាក់ការហាមប្រាមមួយ ចំពោះការលក់ទៅ​ក្រៅប្រទេសនូវរ៉ែធ្បូងថ្ម រ៉ែដែក និងប្រភពពីរ៉ែផ្សេងៗទៀតរបស់កូរ៉េខាងជើង។

ការចោទប្រកាន់របស់លោក Yoo នេះ បានធ្វើឡើង​ចំពេលដែលការព្យាករណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយថា ក្រុងសេអ៊ូល ដែលបាននឹងកំពុងជំរុញសម្រាប់គោលដៅអន្តរកូរ៉េនោះ មិនត្រូវបានត្រួត ពិនិត្យមើលដោយផ្តោត លើនាវាបរទេសដែលចូលប្រទេសកូរ៉េខាងត្បូងឡើយ ដោយបានក្លែងបន្លំរ៉ែធ្យូ​ងថ្មរបស់កូរ៉េខាងជើងជាផលិតរបស់ប្រទេសរុស្ស៊ី ដែលអាចជាការ​រំលោភ​បំពានទៅនឹងការដាក់ទណ្ឌកម្មនៃរបបមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងសេអ៊ូល​អះអាងថា ខ្លួនបានអនុវត្តយ៉ាងពេញលេញ ចំពោះការដាក់ទណ្ឌកម្មជាសាកលនេះ នៅពេលបន្ទាប់ទៀត៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )