ពួកអ្នកកាសែតប៉ាឡេស្ទីនទាមទារឱ្យអ៊ីស្រាអែលដោះលែង មិត្តរួមការងាររបស់ពួកគេចំនួន២១នាក់

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ — អ្នកសារព័ត៌មានប៉ាឡេស្ទីនរាប់សិបនាក់បានចូលរួមនៅក្នុងការតវ៉ាមួយកាលពីថ្ងៃអាទិត្យ នៅក្បែរបងពន្ធនាគារ Ofer អ៊ីស្រាអែលមួយ ដែលមានទីតាំងនៅខាងលិច​ទីក្រុង​រ៉ាម៉ាឡា​ក្នុងតំបន់ វ៉េស បេង ដើម្បីទាមទារឱ្យដោះលែងអ្នកកាសែតចំនួន២១នាក់ ដែលបានដាក់​ពន្ធនាគារ​ដោយអ៊ីស្រាសែល។ ពួកអ្នកកាសែតទាំងនោះ បានកាន់នូវបដាពាក្យស្លោក ដោយ​អំពាវនាវឱ្យមានការដោះលែងជាបន្ទាន់នៃមិត្តរួមការងាររបស់ពួកគេ និងរូបថតរបស់​ពួកគេ។​

ពួកអ្នកតវ៉ាទាំងនោះ ត្រូវបានចូលរួមដោយពួកកាសែតប៉ាឡេស្ទីន Syndicate។ លោក Omar Nazzal ជាមាជិកទីប្រឹក្សា Syndicate បាននិយាយថា យើងឈរនៅទីនេះ នៅមុន​ពេល​ដែលពួកឧក្រិដ្ឋជនជាច្រើននាក់ដោយចង់ដណ្តើមកាន់កាប់ច្រើនជាងនេះបន្ថែមទៀតនោះ។

លោក Nazzal បាននិយាយថា វិធានការនានារបស់អ៊ីស្រាអែល ប្រឆាំងទៅនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវបានគេធ្វើឡើងកាលពីសប្តាហ៍កន្លងទៅ ខណៈពេលនោះ អ្នកកាសែតចំនួន​៦នាក់​ត្រូវបានគេចាប់ខ្លួនធ្វើផ្នែកមួយនៃគោលនយោបាយបំបិទមាត់របស់អ៊ីស្រាអែល និងកិច្ច​ខិត​ខំប្រឹងប្រែងនានា ដើម្បីបញ្ឈប់ពលរដ្ឋប៉ាឡេស្ទីនមិនឱ្យរាយការណ៍ពីការពិតអំពីការ​សម្លាប់ ការតាំងទីលំនៅ និងការវិនិច្ឆ័យផ្សេងៗ។

លោកបានជំរុញដល់សហគមន៍អន្តរជាតិ ​ឱ្យទទួលខុសត្រូវរបស់ខ្លួន​ទាក់ទងនៅក្នុង​បញ្ហា​ទាំងនេះ ហើយផ្តល់ការការពារសម្រាប់បណ្តាអ្នកកាសែតប៉ាឡេស្ទីន៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )