ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅឥណ្ឌូនេស៊ីកើនឡើងយ៉ាងច្រើន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៦.០៨.១៨)

កាលពីថ្ងៃអាទិត្យយ៉ាងហោចណាស់មានមនុស្ស ៨២ នាក់បានស្លាប់និងរាប់រយនាក់ផ្សេងទៀតបានរងរបួសដោយសារការរញ្ជួយដីកម្លាំង ៧.០​ រិចទ័របានបំផ្លាញលំនៅដ្ឋាននិងអគាររាប់ពាន់ខ្នងដែលភាគច្រើនមានទីតាំងនៅលើកោះឡុមបុក​នៃភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយថាការរញ្ជួយដីនេះបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅដ្ឋានហើយប្រតិបត្តការក្នុងការជម្លៀសប្រជាជនដែលត្រូវរងផលប៉ះពាល់ពីការរញ្ជួយនេះកំពុងតែ ដំណើរការទៅដែរ ។

អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅខាងក្រៅមន្ទីរពេទ្យឬគ្លីនិកសុខភាពដោយសារអគារបានទទួលរងការខូចខាតឬស្ថិតក្នុងស្ថានភាពគ្មានសុវត្ថិភាព។ការរញ្ជួយដីបានធ្វើឱ្យមានការភ័យស្លន់ស្លោទៅដល់កោះបាលីក៏ដូចជាភាគខាងកើតខេត្តចាវ៉ាផងដែរ ។