លោកត្រាំរិះគន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាថ្មីទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (០៦.០៨.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណល់ត្រំា ​បានចាប់ផ្តើម​រិះគន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាថ្មីទៀត
កាលពីថ្ងៃអាទិត្យដោយចោទថាប្រព័ន្ធផ្សព្វផ្សាយទាំងនោះអាចបង្កឱ្យមានសង្គ្រាម។

នៅព្រឹកថ្ងៃអាទិត្យលោកប្រធានាធិបតីអាមេរិកបានបង្ហោះសារក្នុងបណ្តាញសង្គមធ្វីតធឺរជាបន្តបន្ទាប់ថា
ប្រព័ន្ធផ្សព្វផ្សាយគឺជាសត្រូវរបស់ប្រជាជនដោយនិយាយថាពួកគេបានបង្កឱ្យមានការបែកបាក់ និងគ្មានជំនឿចិត្តលើគ្នា ហើយក៏អាចបង្កឱ្យមានសង្គ្រាមផងដែរ ។​

រឿងអស់ទាំងនោះបានកើតឡើងនៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋការលោកត្រំា ​
និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលមួយចំនួនត្រូវបានលោកត្រាំចាត់ទុកថាជា ពត៌មានក្លែងក្លាយ ។
សកម្មភាពនេះត្រូវបានអ្នកសារព័ត៌មានរិះគន់យ៉ាងខ្លាំង ។

កូនស្រីរបស់លោកត្រាំនិងជាទីប្រឹក្សាប្រធានាធិបតីមិនបានយល់ស្របតាមសម្តីរបស់ប្រធានាធិបតីអាមេរិកទេដោយលោកស្រីបាននិយាយកាលពីសប្តាហ៍មុនថាលោកស្រីមិនគិតថាប្រព័ន្ធផ្សព្វផ្សាយគឺជាសត្រូវរបស់ប្រជាពលរដ្ឋនោះទេ។