ការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ នៅរង្វង់មូលសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ សម្រេចបាន ៧០% គ្រោងតម្លើងរូបសំណាក សប្តាហ៍ក្រោយនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ ដែលស្ថិតក្នុងរង្វង់មូលនៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ មកដល់ពេលនេះ សម្រេចបាន ៧០% ហើយ ហើយគ្រោងនឹងស្ទូចតម្លើងរូបសំណាកពីថ្មភក់ឆ្លាក់រួច នៅសប្តាហ៍ក្រោយ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា

នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ ដែលស្ថិតក្នុងរង្វង់មូលនៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ជាស្រុកកំណើតរបស់លោកតា ក្រម ង៉ុយ ដើម្បីជម្រុញការងារនេះអោយបានលឿន ស្របពេលដែលការដ្ឋាននេះសម្រេចបាន ៧០% ហើយនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ វិច្ឆិកា២០១៧កន្លងមក

នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអមដំណើរដោយលោកស្រីជាភរិយារួមនិងលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ សែនជ័យផងនោះ បានចុះពិនិត្យស្ថានភាពផ្លូវ២ខ្សែនៅជាប់ការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយនេះ។

ផ្លូវចំនួន២ខ្សែ ខ្សែទី១ ជាផ្លូវទួលលាភ ក្នុងភូមិសាស្ត្រភូមិត្រពាំងត្នោត ភូមិត្រពាំងអារក្ស ដោយ

ចាប់ពីរង្វង់មូលលោកតា ក្រម ង៉ុយ ទៅដល់ភូមិត្រពាំត្នោយ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប្រភេទផ្លូវបេតុងមានប្រវែងជាង២៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ។ចំណែកផ្លូវ១ខ្សែទៀតក៏ចេញពីរង្វង់មូលលោកតា ក្រម ង៉ុយដែរ ឆ្ពោះទៅវត្តអង្គស្តុប ជាប់ព្រំប្រទល់ផ្លូវលេខ៤២ មានប្រវែង១០០០ម៉ែត្រ ដោយនឹត្រូវសាងសង់ជាប្រភេទផ្លូវបេតុងមានទទឹង៥ម៉ែត្រ ដូចគ្នា៕