សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌កាកបាទក្រហម ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១.៥៤៨គ្រួសារ នៅស្រុកកំពង់សៀម

AKP កំពង់ចាម ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ —

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយអាជ្ញាធរ​ខេត្តកំពង់ចាម និងយុវជនស្ម័គ្រចិត្ត​កាកបាទក្រហមខេត្ត អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ​មនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋរង​គ្រោះដោយសារទឹកជំនន់ ចំនួន១.៥៤៨គ្រួសារ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨។

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត