រដ្ឋមន្រ្តីការបរទេសអាស៊ានប្តេជ្ញាធ្វើសមាហរណកម្មឌីជីថលកាន់តែស៊ីជម្រៅ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៣.០៨.១៨)

សិង្ហបុរី៖ កាលពីថ្ងៃព្រហស្បតិ៍នេះរដ្ឋមន្ត្រីការបរទេសអាស៊ានបានរំលឹកឡើងវិញនូវភាពចាំបាច់ក្នុងការធ្វើសមាហរណកម្មឌីជីថលបន្ថែមទៀតនិងសូមឲ្យនៅតែមានភាពជិតស្និទ្ធជាមួយគ្នាទោះបីជាមានការរំខានខាងបច្ចេកវិជ្ជាក៏ដោយ។សំណើរទាំងនេះត្រូវបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលរួមបញ្ចូលមានទាំងសញ្ញានៃការរីកចម្រើនលើការចរចាស្តីពីក្រមប្រតិបត្តិក្នុងដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ផងដែរ ។

រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានព្រមព្រៀងគ្នាផងដែរក្នុងការ យកចិត្តទុកដាក់យ៉ាងពេញលេញនូវឱកាសដែលផ្តល់ដោយបច្ចេកវិទ្យាថ្មីដើម្បីជំរុញឲ្យមានការច្នៃប្រឌិត​កើតឡើងពីបដិវត្តន៍ឌីជីថល
ទោះបីជាការប្រជុំបានសង្កត់ធ្ងន់លើតម្រូវការក្នុងការឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមានដូចជាការគំរាមកំហែងផ្នែកសន្តិសុខដែលមានជាប្រពៃណីនិងបញ្ហាបរិស្ថានក៏ដោយ។