មានការផ្ទុះឡើងនៃជំងឺអេបូឡាក្នុងប្រទេសកុងហ្គោ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (០៣.០៨.១៨)

កុងហ្គោ៖ កាលពីថ្ងៃព្រហស្បតិ៍នេះមន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថាមានការផ្ទុះនៃជំងឺអេបូឡានៅភាគខាងកើតសាធារណរដ្ឋកុងហ្គោដែលទំនងជាអាចរីករាលដាលរាប់សិបគីឡូម៉ែត្រតទៅទៀត និងបង្កហានិភ័យខ្ពស់ក្នុងតំបន់ដោយសារតែវាបានកើតមានឡើងនៅតាមតំបន់ជិតព្រំដែន។

ក្រសួងសុខាភិបាលកុងហ្គោបាននិយាយថាមនុស្ស ៤ នាក់បានធ្វើតេស្តរកឃើញមានផ្ទុកវីរុសអេបូឡានៅក្នុងនិងជុំវិញទីក្រុងម៉ង់យីណា ​ដែលមានប្រជាជនប្រហែលជាង ៦០,០០០ នាក់រស់នៅស្ថិតនៅ​ចម្ងាយ ១០០ គីឡូម៉ែត្រពីព្រំដែនប្រទេសអ៊ុយហ្គាន់ដា។

មនុស្ស ២០ នាក់ផ្សេងទៀតបានស្លាប់ដោយសារជំងឺគ្រុនឈាមនៅក្នុងតំបន់នោះដែលភាគច្រើនកើតមាននៅពាក់កណ្តាលខែកក្កដា ។ សូមបញ្ជាក់ឲ្យដឹងថាមានមនុស្សជាង ១១.៣០០ នាក់បានស្លាប់ដោយសារជំងឺឆ្លងនៅទ្វិបអាហ្វ្រិកខាងលិចចាប់តាំងពីឆ្នាំ ២០១៣ ដល់ ២០១៦ ​។