អតីតប្រធានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រំាត្រូវកោះហៅឡើងតុលាការ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (០២.០៨.១៨)

អាមេរិក៖ កាលពីថ្ងៃអង្គារលោកប៉ូល ម៉ាណាហ្វដ (Paul Manafort)
អតីតប្រធានក្រុមដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី លោកដូណល់ត្រំា​​
ត្រូវបានកោះហៅឡើងតុលាការពីបទកេងបន្លំប្រាក់ពន្ធ និង​ធនាគារ ។

គាត់បានក្លាយជាសមាជិកទីមួយនៃក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកត្រំា ​ ដែលត្រូវប្រឈមមុខនឹងការកាត់ក្តី
ក្រោយពីលទ្ធផលនៃ​ការស៊ើបអង្កេត ដែលទីប្រឹក្សាពិសេសអាមេរិក កំពុងតែធ្វើឡើង ទាក់ទងនឹងការចោទប្រកាន់ថា
ប្រទេសរុស្ស៊ីដឹកបានជ្រៀតជ្រែកចូល ក្នុងការបោះឆ្នោត នៅអាមេរិក ។

ព្រះរាជអាជ្ញាម្នាក់បាននិយាយថាលោក ម៉ាណាហ្វដ បានបើកគណនីធនាគារជាង ៣០ នៅ​ប្រទេសចំនួន ៣ ប្រទេស
ដើម្បីទទួលនិងលាក់ប្រាក់ចំណូល ។ លោក ម៉ាណាហ្វដ កំពុងប្រឈមមុខនឹងការកាត់ក្តីដាច់ដោយឡែកមួយទៀត
នៅរដ្ឋធានីវ៉ាស៊ីនតោនដែលគ្រោងនឹងធ្វើនៅពាក់កណ្តាលខែកញ្ញាពីបទ​លាងលុយកខ្វក់
បទមិនបានចុះបញ្ជីជាភ្នាក់ងារបរទេសនិងបទពីបានដឹងឭការជ្រៀតជ្រែកពីប្រទេសក្រៅ ហើយមិនរាយការណ៍ ​។
ប៉ុន្តែគាត់ក៏បានឆ្លើយចំពោះតុលាការ ថាគាត់គ្មានកំហុសទាក់ទងនឹងការចោទប្រកាន់ទាំងនោះទេ។